Wednesday, October 30, 2013

ពាក់កណ្តាលសាសនា ២៥០០ព្រះវស្សា


ពាក់កណ្តាលសាសនា ២៥០០ព្រះវស្សា
ពិធីបុណ្យពាក់កណ្តាលសាសនា ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងឆ្នាំ២៥០០ព.ស ត្រូវជាឆ្នាំ ១៩៥៧គ.ស ដោយមានដង្ហែព្រះសារីរិកធាតុនៃព្រះសាម្មាសម្ពុទ្ធ ពីប្រទេសសិរីលង្កា យកមកតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ នៅទល់មុខហ្គាររទេះភ្លើង នៅទីក្រុងភ្នំពេញ យ៉ាងមហោឡារិកអស់រយៈពេលប្រាំពីរយប់ និងប្រាំពីរថ្ងៃ។ ក្នុងពេលជាមួយគ្នាមានប្រទេសនាៗ ដែលកាន់ព្រះពុទ្ធសាសនា ក៏បានប្រារព្ធធ្វើពិធីបុណ្យនេះ ដោយយ៉ាងអធិកអធម ដ៏ក្រៃលែង។ ពុទ្ធសាសនិកជន មានសេចក្តីសប្បាយរីករាយជាពន់ពេក ដោយមានជំនឿថា អ្នកដែលបានកើតទាន់ពាក់កណ្តាលសាសនា ព្រមទាំងបានចូលរួមចំណែកធ្វើបុណ្យ ឆ្លងពាក់កណ្តាលសាសនា គឺមានភ័ព្វសំណាងល្អជាទីបំផុត។ នាសម័យពុទ្ធកាលអ្នក ដែលបានកើតទាន់ព្រះពុទ្ធព្រះសាម្មាសម្ពុទ្ធ ទ្រង់នៅគង់ព្រះជននៅឡើយ មានសំណាងដោយបានស្តាប់បានទទួលព្រះធម៌ចេញពីព្រះឱសផ្ទាល់ របស់ព្រះអង្គ។ ព្រះពុទ្ធទ្រង់ក៏បានញ៉ាំងឱ្យសាវ័កជាច្រើនអង្គ បានសម្រេចជាព្រះអនុពុទ្ធព្រះអរហន្ត និងបានសម្រេចជាព្រះអរិយសង្ឃថ្នាក់ផ្សេងៗ ដូចជា ព្រះសារីបុត្រ ព្រះមោគ្គលាន ព្រះអានន្ទ…។ល។
ខ្ញុំបាទ សូមយករឿងមួយដែលទាក់ទងទៅ នឹងពាក់កណ្តាលសាសនា លើកមកនិទានជូនប្រិយមិត្តអ្នកអានជាទីសណ្តាប់ដូចតទៅ៖
ពេលដែលព្រះពុទ្ធព្រះបរមពោធិញ្ញាណទ្រង់ នៅគង់ព្រះជននៅឡើយ សម័យថ្ងៃមួយព្រះពុទ្ធព្រះបរមគ្រូទី៤ទ្រង់បានត្រាស់សម្តែងប្រាប់ទៅព្រះមហាអានន្ទ នាពេលដែលទ្រង់កំពង់ឆាន់ចង្ហាន់នៅក្រោមដើមធ្លកមួយដើមព្រះអង្គទ្រង់ញញឹម ដោយសម្លឹងទៅកាន់សត្វត្រកួតមួយកំពុងតែលៀនអណ្តាតបែកព្រែកជាពីរ ដូចជាសត្វពស់វែក រួចព្រះអង្គទ្រង់ក៏ត្រាស់ឡើងថា‹សាសនារបស់អញតថាគត មានអាយុបានត្រឹមតែ៥០០០ព្រះវស្សាតែប៉ុណ្ណោះ ចាប់រាប់ពីពេលដែលអញតថាគតចូលបរិនិពាន្វផុតទៅ។ ប៉ុន្តែសាសនារបស់អញតថាគតមិនបានរីកដុះដាលតាំងពីដើមរហូតទល់ចប់តែម្តងនោះទេ សាសនារបស់អញតថាគតត្រូវបែងចែកជាពីរដូចជាអណ្តាតរបស់សត្វត្រកួតនេះអញ្ជឹង។ ពេលពាក់កណ្តាលសាសនាមកដល់ សាសនារបស់អញតថាគតត្រូវអាប់ឱន រុះរូយរាវ ដូចជាចង្កេះត្បាល់បុក អាស្រ័យដោយសារមានពួកទមិឡអត់សាសនាចេញមកបំផ្លាញផង និងជាពិសេសអ្នកដែលបំផ្លាញសាសនារបស់អញតថាគតជាងគេនោះ គឺពួកភក្ខុ និងភិក្ខុនី ដែលជាសាវ័ករបស់អញតថាគតនេះឯងតែម្តង គឺជាពេលវេលាដែលត្រូវមានតួអង្គអ្នកមានបុណ្យចេញលើកសាសនារបស់អញតថាគត›។
រហូតមកទល់នឹងសព្វថ្ងៃនេះ ព្រះពុទ្ធសាសនា មានអាយុបាន២៥៥៧ព្រះវស្សា ត្រូវនឹងគ្រឹស្តសករាជឆ្នាំ្2013គ.ស។ បើតាមកាលបរិច្ឆេទកំណត់ពាក់កណ្តាលសាសនា ត្រូវបានលើស៥៧ឆ្នាំកន្លងផុតទៅហើយ ហាក់បីដូចជាមិនទាន់មានឃើញ ហេតុការណ៍ណាមួយសំខាន់កើតផុសឡើងតាមពាក្យពុទ្ធទំនាយនេះសោះ។ តើពាក់កណ្តាលសាសនាបានឈានចូលមកដល់ហើយ ឬនៅ ឬក៏មិនទាន់មកដល់ទេ? បើពាក់កណ្តាលសាសនាបានឈានចូលមកដល់ហើយ ហេតុដូចម្តេចក៏មិនទាន់ឃើញអ្នកមានបុណ្យចេញលើកសាសនា? ចុះបើមិនទាន់ឈានមកដល់តើដល់ទេ? តើពេលណាទៅនៅសល់ប៉ុន្មានឆ្នាំ? ឬប៉ុន្មានសតវត្សរ៍ទៀត ទើបបានតួអង្គអ្នកមានបុណ្យចេញលើកសាសនា?
ដើម្បីឆ្លើយតបទៅនឹងសំណួរទាំងពីរខាងលើនេះ យើងត្រូវស្វែងរកយល់តាំងពីកំណើតដើម នៃពុទ្ធសករាជតាមព្រះពុទ្ធឱវាទ រហូតដល់សព្វថ្ងៃ។ ពុទ្ធសករាជមានដើមកំណើតតាំងពីព្រះពុទ្ធ ព្រះបរមពោធិ៍ញ្ញាណ ទ្រង់បានចូលបរិនិពាន្វ។ បើតាមការស្រាវជ្រាវ របស់ពួកអ្នកប្រាជ្ញខាងសាសនា ពួកគេបានធ្វើការសម្គាល់ ថាមានពុទ្ធសករាជពីរ មានរយៈពេលខុសគ្នាប្រហែលជា១០០ឆ្នាំ រវាងពុទ្ធសករាជទាំងពីរ ដែលបានយកមកប្រើនៅលើពីភពលោកយើងនេះ។ បើរាប់តាមពុទ្ធសករាជទី១មានអាយុបាន២៥៥៧ឆ្នាំ ដែលមានប្រើក្នុងបណ្តាប្រទេស៖ ខ្មែរ ថៃ លាវ ភូមា សេរីលង្កា ចិន យួន កូរ៉េ ជប៉ុន។ រីឯពុទ្ធសករាជទី២វិញ គឺមានអាយុបានត្រឹមតែ២៤៥៧ឆ្នាំប៉ុណ្ណោះ ដែលមានប្រើក្នុងប្រទេសទីបេរ៍។ តាមការស្រាវជ្រាវ និងការបកស្រាយរបស់ពួកអ្នកប្រាជ្ញខាងសាសនា ពួកគេបានពន្យល់ថា ដើមហេតុដែលនាំឱ្យខុសគ្នា១០០ឆ្នាំ រវាងពុទ្ធសករាជទាំងពីរគឺបណ្តាលមកពី៖
បុព្វហេតុទី១៖ សាវកទាំងអស់ មិនបានប្រកាសជាឱឡារិកនូវថ្ងៃកំណើត របស់ពុទ្ធសករាជជាពេល ដែលព្រះបរមគ្រូទី៤ទ្រង់ចូលបរិនិពាន្វ ដោយសារមិនទាន់បានធ្វើសង្គានាយ ដើម្បីកំណត់ត្រាបង្កើតព្រះត្រៃបីដក គឺ(ព្រះធ៌ម = ព្រះវិន័យ + ព្រះអភិធម៌ + ព្រះសូត្រ)។ ពុទ្ធសករាជទី១ ត្រូវបានប្រកាសចេញជាធរមាននៅពេល ដែលគុម្ពីព្រះត្រៃបីដក បានចប់សព្វគ្រប់ អស់រយៈពេល៥០ឆ្នាំ ក្រោយពីព្រះពុទ្ធទ្រង់បានចូលបរិនិពាន្វ។
បុព្វហេតុទី២៖ លុះពុទ្ធសករាជទី១ បាន១០០ឆ្នាំរួចមក ទើបមានសាវកមួយអង្គទៀតជាជនជាតិទីបេរ៍ ក៏បានប្រកាសថ្ងៃកំណើត របស់ពុទ្ធសករាជទី២ ថែមមួយលើកទៀត ដោយមិនបានដឹងថាថ្ងៃកំណើតរបស់ពុទ្ធសករាជទី១ ត្រូវបានសាវកដំបូង ប្រកាសចេញជាធរមានរួចស្រេចហើយ។ ហេតុដូច្នេះហើយទើប មានពុទ្ធសករាជដល់ទៅពីរ ដែលត្រូវបានប្រទេសកាន់ព្រះពុទ្ធសាសនានា យកមកប្រើការបន្តជារៀងរហូតមកទល់សព្វថ្ងៃនឹង។ ពុទ្ធសករាជទី១ បាន២៥៥៧ឆ្នាំ រីឯពុទ្ធសករាជទី២ បាន២៤៥៧ឆ្នាំ ចំណែកគ្រឹស្ត៍សករាជវិញ ត្រូវជាឆ្នាំ២០១៣។ ទាក់ទងទៅនឹងកាលកំណត់ នៃពាក់កណ្តាលសាសនា បើរាប់តាមពុទ្ធសករាជទី១ បាន២៥៥៧ឆ្នាំ ទល់សព្វថ្ងៃនេះ (២៥៥៧-២៥០០=៥៧ឆ្នាំ) ត្រូវបានហួសដល់ទៅ៥៧ឆ្នាំ តែបើរាប់តាមពុទ្ធសករាជទី២ បាន២៤៥៧ឆ្នាំ (២៥០០-២៤៥៧=៤៣ឆ្នាំ) ត្រូវនៅខ្វះ៤៣ឆ្នាំទៀត ទើបគ្រប់២៥០០ឆ្នាំ។ បើយើងកំណត់យកកាលបរិច្ឆេត នៃពុទ្ធសករាជទាំងពីរ យកមកធ្វើជាគោលក្នុងការឆ្លើយតបទៅនឹងសំណួរខាងលើ ក៏វាមិនទាន់អាចបំភ្លឺនូវគ្រប់ចំណុច និងឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ដែរទេ។ ម្យ៉ាងមិញទៀត យើងក៏មិនអាចយកពុទ្ធសករាជទី២ ដែលមាន ២៤៥៧ឆ្នាំ ធ្លាប់ប្រើនៅប្រទេសទីបេរ៍ យកមកបកស្រាយរឿងរ៉ាវ ដែលកើតមាននៅស្រុកខ្មែរបានដែរ។
ខ្ញុំសូមបន្ថែមចំណុចមួយទៀត ដែលទាក់ទងទៅនឹងពាក់កណ្តាលសាសនា គឺការដង្ហែរព្រះសិរីរិកធាតុ របស់ព្រះពុទ្ធព្រះបរមសាស្តា មានលក្ខណប្លែកគួរឱ្យចាប់អារម្ភណ៍ ដែលបានប្រព្រឹត្តឡើងនៅប្រទេសកម្ពុជាមានចំនួនជាពីរលើក៖
លើកទី១៖ ក្នុងពុទ្ធសករាជ២៥០០ព.ស ត្រូវនឹងគ្រឹស្ត៍សករាជ១៩៥៧គ.ស មានការដង្ហែរព្រះសារីរិកធាតុ ចេញពីប្រទេសសេរីលង្កា នាំចូលមកប្រទេសខ្មែរ បានមកដម្កល់នៅព្រះសក្យមុនីចេតិយចាស់ ទល់មុខហ្គារទេះភ្លើង នៅទីក្រុងភ្នំពេញ។
លើកទី២៖ ក្នុងពុទ្ធសករាជ២៥៤៥ព.ស ត្រូវនឹងគ្រឹស្ត៍សករាជ ២០០២គ.ស មានការដង្ហែរព្រះសិរីរិកធាតុពីព្រះសក្យមុនីចេតិយចាស់ ទល់មុខហ្គារទេះភ្លើង នៅទីក្រុងភ្នំពេញ យកទៅតម្កល់ទុកក្នុងព្រះសក្យមុនីចេតិយថ្មី នៅភ្នំព្រះរាជទ្រព្យ។ នៅបណ្តាប្រទេសដែលកាន់ពុទ្ធសាសនា គេបាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យឆ្លង ពាក់កណ្តាលសាសនាគម្រប់២៥០០ព្រះវស្សា ត្រូវនឹងគ្រឹស្ត៍សករាជ១៩៥៧គ.ស មានចំនួនមួយដងគត់។ ដោយឡែកនៅប្រទេសកម្ពុជា យើងបាននាំគ្នាប្រារព្ធពិធីបុណ្យឆ្លងពាក់កណ្តាលសាសនា ព្រមទាំងមានការដង្ហែរព្រះសិរីរិកធាតុគម្រប់២៥០០ព្រះវស្សា ត្រូវនឹងគ្រឹស្ត៍សករាជ១៩៥៧គ.ស ជាលើកទី១ និងមានការដង្ហែរព្រះសារីរិកធាតុមួយលើកទៀត ក្នុងពុទ្ធសករាជ២៥៤៥ឆ្នាំ ត្រូវនឹងគ្រឹស្ត៍សករាជ២០០២គ.ស គម្រប់ជាលើកទីពីរ។ បើយើងគិតពីចំនួនឆ្នាំនៃពុទ្ធសករាជ ឬក៏គ្រឹស្ត៍សករាជ ចាប់ពីការដង្ហែរលើកទី១ មកទល់នឹងលើកទីពីរ គឺមានចំនួន(២៥៤៥-២៥០០=៤៥ឆ្នាំនៃព.ស) ឬ(២០០២-១៩៦៧=៤៥ឆ្នាំនៃគ.ស) ទាំងអស់បាន៤៥ឆ្នាំគត់។ យើងអាចសម្គាល់បានយ៉ាងងាយថា ចំនួន៤៥ឆ្នាំ នៃការដង្ហែរព្រះសារីរិកធាតុ ទាំងពីរលើក ត្រូវស្មើនឹងរយៈពេល ដែលព្រះសម្មាសម្ពោធិ៍ញ្ញាណ ទ្រង់បានដើរទេសនាប្រោសសត្វលោក អស់ចំនួន៤៥ឆ្នាំដូចគ្នា។ នេះគឺជាហេតុការណ៍មួយគួរឱ្យចាប់អារម្ភណ៍ ដែលយើងទាំងអស់គ្នាមិននឹកស្មានថាមានព្រឹត្តការណ៍ពីរ កើតឡើងក្នុងពេលវេលាពីរខុសគ្នា អាចផ្តល់មកនូវចម្លើយតែមួយដូចគ្នានេះ គឺចំនួន៤៥ឆ្នាំ ជារយៈពេលដែលព្រះពុទ្ធព្រះបរមគ្រូទី៤ នៃយើងទ្រង់ដើរប្រោសសត្វ ស្មើរនឹងរយៈពេលនៃការដង្ហែរព្រះសារីរិកធាតុលើកទីមួយ និងលើកទីពីរ ជាភស្តុតាងដ៏ជាក់ស្តែង ដែលអាចនាំឱ្យយើងធ្វើការសន្មត់ថា យកការដង្ហែរព្រះសិរីរិកធាតុទាំងពីរលើក យកមកធ្វើជាគោល ដើម្បីតំណាងឱ្យពាក់កណ្តាលសាសនា៖
ការដង្ហែរលើកទី១៖ ក្នុងឆ្នាំ២៥០០ព.ស ត្រូវជា១៩៥៧ព.ស គឺជាពេលវេលា ដែលពួកអាទមិឡ៍អត់សាសនាចាប់ផ្តើមកកើតចេញរូបរាង និងធ្វើការតស៊ូរហូតសម្រេចបានកាន់ក្តាប់រដ្ឋអំណាចទាំងស្រុង ជាស្ថាពរ នៅថ្ងៃ១៨ ខែមេសា ឆ្នាំ១៩៧៥ ត្រូវប្រើ (១៩៧៥-១៩៥៧=១៨ឆ្នាំ) រយៈពេល១៨ឆ្នាំក្នុងការតស៊ូដណ្តើមយកអំណាច។
ការដង្ហែរលើកទី២៖ ក្នុងឆ្នាំ២៥៤៥ព.ស ត្រូវជាឆ្នាំ២០០២នៃគ.ស គឺជាពេលវេលា ដែលអ្នកមានបុណ្យចេញបំពេញបារមី រហូតដល់ពេលវេលាចេញលើកសាសនា គឺអស់រយៈពេល១៣ឆ្នាំ (២០០២+១៣= ២០១៥) ត្រូវចំឆ្នាំ២០១៥។

មានផ្ទះអត់មនុស្សនៅ មានផ្លូវឥតមនុស្សដើរ

ផ្ទះ៖  ជាទីជម្រកស្នាក់នៅឬទីលំនៅគួរជាទីកក់ក្តៅ និងគួជាទីពឹងពាក់របស់មនុស្សដែលមាន
ធម្មជាតិរស់នៅមានលក្ខណៈចងក្រងជាពួក ជាក្រុម ជាសង្គមគ្រួសារសង្គមជាតិដោយមានការ
ពឹងពាក់គ្នាទៅវិញទៅមក នឹងក៏មិនអាចរស់នៅឯកកោអនាថាដាច់តែឯងបានទេ។
ផ្លូវ៖ ជាគន្លងសម្រាប់ដើរធ្វើដំណើទៅមក ពីចំណុចមួយសំដៅទៅចំណុចមួយ ពីផ្ទះមួយទៅផ្ទះ
មួយទៀត ដែលឆ្លើយតប តាមសេចក្តីត្រូវការរវាងទំនាក់ទំនង សង្គមនឹងបុគ្គល ឫបុគ្គលនឹង
សង្គម ។ដូច្នេះបើទីណាមានមនុស្សចាំបាច់ត្រូវតែមានផ្ទះជាទីជម្រក បើទីណាមានផ្ទះជាទីជំរក
ចាំបាច់ត្រូវតែមានផ្លូវសម្រាប់មានទំនាក់ទំនងពីផ្ទះមួយទៅរកផ្ទះមួយ ពីសង្គមគ្រួសារមួយសំ
ដៅទៅរកសង្គមគ្រួសារមួយទៀត ដែលនាំឱ្យកើតចេញជាទីប្រជុំជន ទីក្រុង ទីរួមខេត្ត និងមាន
ទីផ្សារ។ ចាស់បុរាណចង់ប្រាប់កូនចៅជំនាន់ក្រោយថានៅពេលពាក់កណ្តាលសាសនាឈាន
មកដល់ សង្គមត្រូវមានការផ្លាស់ប្តូររបៀបរបបដឹកនាំដែលមានលំនាំខុសពីប្រក្រតី។ ទៅថ្ងៃមុខ
មិនមែនពូជ(ហង្ស)ជាអ្នកសោយរាជ្យទៀតទេនិងក៏មិនមែនពូជ(កុក)ជាអ្នកកាន់ក្តាប់សេដ្ឋកិច្ច
តទៅទៀតដែរ។ របបរាជានិយម(ហង្ស)ត្រូវបានទទួលការបណ្តេញចេញពីនគរដោយសាររបប
ថ្មីមួយទៀតឈ្មោះថារបបសាធារណរដ្ឋប្រជាមានិតសង្គមនិយម=កុម្មុយនិស្ត(ក្អែកខ្អៅ) និងពួក
សាធារណរដ្ឋសេរី(ក្អែកស)។ ពាក្យថាមានផ្ទះឥតមនុស្សនៅមានផ្លូវឥតមនុស្សដើរ ចាស់បុរាណ
ចង់បា្រប់យើងថានៅពេលខាងមុខត្រូវមានកើតហេតុការណ៍ចម្លែកមួយដែលមានលំនាំផ្ទុយអំពី
ធម្មជាតិរបស់មនុស្សឬផ្ទុយអំពីច្បាប់ធម្មជាតិ។ បានន័យថាបំបាត់ទីផ្សារ អត់មានការជូញដូរ
ឈប់មានចាយប្រាក់កាស…សេដ្ឋកិច្ចអត់ដំណើរការ អស់មានទីរួមខេត្ត អស់មានទីក្រុង…អរិយ
ធម៌ត្រូវរលាយ វប្បធម៌ត្រូវសាបសូន្យ…។ល។ របបសាធារណរដ្ឋប្រជាមានិតសង្គមនិយមផ្អែក
លើកម្លាំងបដិវត្តន៍របស់ពួកវណ្ណអធន=កុម្មុយនិស្តតំណាងដោយក្អែកខ្អៅបានកែប្រែសង្គម
សម្ភារៈនិយមឱ្យប្រែក្លាយទៅជាសង្គមវណ្ណអធន=›សង្គមវណ្ណអវិជ្ជា=›សង្គមវណ្ណទាសករ=›
ជាតិស្លាប់។ ក្នុងរយៈពេលបីឆ្នាំប្រាំបីខែរបបឆ្កួតលីលាបានអូសទាញពីសង្គមជឿនលឿនឱ្យ
ក្លាយទៅជាសង្គមអត់ឃ្លាន(ខ្មោច)។
មានផ្ទះអត់មនុស្សនៅ មានផ្លូវឥតមនុស្សដើរ
ផ្ទះ៖ ជាទីជម្រករបស់មនុស្ស។ ធម្មជាតិរបស់មនុស្សមិនមែនរស់នៅឯកកោ អនាថា ដាច់តែឯងនុះទេ។
ផ្លូវ៖ ជាគន្លងសម្រាប់ដើរ សម្រាប់ធ្វើដំណើទៅមកសម្រាប់ទំនាក់ទំនងពីចំណុចមួយសំដៅទៅចំណុចមួយទៀត…។ល។
ធម្មជាតិរបស់មនុស្សត្រូវការរស់នៅ មានលក្ខណៈចងក្រងជាពួកជាក្រុមជាសង្គមគ្រួសារសង្គមជាតិ។ ដូច្នេះបើទីណាមានមនុស្ស ចាំបាច់ត្រូវតែមានផ្ទះជាទីជម្រក បើទីណាមានផ្ទះជាទីជម្រកចាំបាច់ត្រូវតែមានផ្លូវ ផ្លូវសម្រាប់ទំនាក់ទំនងពីផ្ទះមួយឆ្ពោះទៅរកផ្ទះមួយទៀត ពីសង្គមគ្រួសារមួយ សំដៅទៅរកសង្គមគ្រួសារមួយទៀត។ ដែលនាំឱ្យកើតចេញជាទីប្រជុំជន ទីក្រុង ទីរួមខេត្ត និងមានទីផ្សារ។ ចាស់បុរាណ ចង់ប្រាប់កូនចៅជំនាន់ក្រោយថា នៅពេលពាក់កណ្តាលសាសនាឈានមកដល់ សង្គមត្រូវមានការផ្លាស់ប្តូររបៀបរបបដឹកនាំ ដែលមានលំនាំខុសពីប្រក្រតី។ ទៅថ្ងៃមុខ មិនមែនពូជ(ហង្ស) ជាអ្នកសោយរាជ្យទៀតទេ និងក៏មិនមែនពូជ(កុក) ជាអ្នកកាន់ក្តាប់សេដ្ឋកិច្ចតទៅទៀតដែរ។ របបរាជានិយម(ហង្ស) ត្រូវបានទទួលការបណ្តេញចេញពីនគរ ដោយសាររបបថ្មីមួយទៀតឈ្មោះថារបបសាធារណរដ្ឋសង្គមនិយម កុម្មុយនិស្ត(ក្អែកខ្អៅ) និងពួកសាធារណរដ្ឋសេរី(ក្អែកស)។ ពាក្យថា មានផ្ទះឥតមនុស្សនៅមានផ្លូវឥតមនុស្សដើរ ចាស់បុរាណចង់បា្រប់យើងថា នៅពេលខាងមុខត្រូវមានកើតហេតុការណ៍ចម្លែកមួយ ដែលមានលំនាំផ្ទុយអំពីធម្មជាតិរបស់មនុស្ស ឬផ្ទុយអំពីច្បាប់ធម្មជាតិ។ បានន័យថា បំបាត់ទីផ្សារ អត់មានការជូញដូរ ឈប់មានចាយប្រាក់កាស សេដ្ឋកិច្ចអត់ដំណើការ អស់មានទីរួមខេត្ត អស់មានទីក្រុង អរិយធម៌ត្រូវរលាយ វប្បធម៌ត្រូវសាបសូន្យ…។ល។ របបសាធារណរដ្ឋសង្គមនិយម ផ្អែកលើកម្លាំងបដិវត្តន៍ របស់ពួកវណ្ណអធន កុម្មុយនិស្ត តំណាងដោយ ក្អែកខ្អៅ បានកែប្រែសង្គមសម្ភារនិយមឱ្យប្រែក្លាយទៅជាសង្គមវណ្ណអធន =› សង្គមវណ្ណអវិជ្ជា =› សង្គមវណ្ណទាសករ =› ជាតិស្លាប់។ ក្នុងរយៈពេលបីឆ្នាំប្រាំបីខែរបបឆ្កួតលីលា បានអូសទាញពីសង្គមជឿនលឿន ឱ្យក្លាយទៅជាសង្គមអត់ឃ្លាន។

សេនាពពុះទឹក

សេនា៖ កងពល,កងទ័ព,ពលរេហ៍,កងការពារ ឫអ្នកបំរើ។ តាមនិយមន័យរបស់ពាក្យសេនា គេ
តែងតែប្រើពាក្យនេះសំដៅទៅរកកូនទាហ៊ាន,កងការពាររបស់ពួកអ្នកមានបុណ្យស័ក្កិខ្ពង់ខ្ពស់ជា
មេបញ្ជាការថ្នាក់លើ ឫក៏មេដឹកនាំកំពូល ។ ប៉ុន្តែបើតាមអត្ថន័យរបស់ពាក្យសេនាប្រើនៅក្នុងលទ្ធិ
ប្រជាតេយ្យសេរី(អំណាចស្ថិតនៅលើប្រជាជន)មានន័យថាប្រជាជនជាចៅហ្វាវមានសិទ្ធជ្រើស
រើសបុគ្គលណាម្នាក់ឫក្រុមណាមួយយកមកធ្វើជាអ្នកបំរើ(សេនា)របស់ពួកគាត់ ជាពាក្យកំពង់
ពេញនិយមនាសម័យបច្ចុប្បន្នយើងនេះ។ ដូច្នេះពាក្យសេនា(=អ្នកបំរើ)ចាស់បុរាណលោកមិន
សំដៅទៅពួកកូនទាហ៊ានតូចតាច ,កងការពារយាមល្បាតនោះទេ គឺលោកចង់និយាយសំដៅ
ទៅពួកឫក្រុមជួរអ្នកដឹកនាំថ្នាក់កំពូលដូចជាស្តេច,ប្រធានាធិបតី,នាយករដ្ឋមន្ត្រី,មន្ត្រីជាន់ខ្ពស់
ប្រកបដោយទសពិធរាជធម៌ ព្រហ្មវិហាធម៌ និងមានលក្ខណគុណសម្បត្តិពិសេសបួនយ៉ាងថែម
ទៀត(១) ក្នុងការបំពេញតួនាទីរបស់ខ្លួនជាសេនាដៃដែកភ្នែកប្រាក់(១) គឺជាសេនាអ្នកបំរើជាតិ
និងប្រជាជនដ៏ពិតៗ អាចញ៉ាំងឱ្យប្រទេសជាតិឆ្ពោះទៅរកសេចក្តីរីកចំរើនរុងរឿងឧដុង្គឧត្តមមាន
កិត្តនាមល្បីល្បាញរន្ទឺពេញទាំងសកលលោកដូចកាលសម័យមហានគរ។
ពពុះទឹក៖ ជាធម្មជាតិម៉្យាងដែលមានរាងសណ្ឋានមូលកញ្ចុំៗជាកន្សោម ដែលកើតផុសឡើងរួច
ក៏បែកធ្លាយទៅវិញយ៉ាងឆាប់រហ័ស ដោយការផ្សំនូវធាតុរាវនិងធាតុឧស្ម័ន(ជាតិពុល)កើតមាន
នៅនឹងទឹកថ្លុក,ត្រពាំងឫស្រះដែលមានជាតិស្លែ,សំរាមរលួយស្អុយ សម្បូរដោយសត្វល្អិតដូចជា
រុយ,មូស,មមុង,របោម..។ល។ ត្រពាំងឫស្រះទឹកណា ដែលសម្បូរនូវពពុះទឹក ទីកន្លែងនោះមិន
មានសត្វត្រី,ក្តាម,ខ្យងអាចរស់បានទេដោយសារខ្វះខ្យល់អុកស៊ីហ្សែន។ ដូច្នេះពពុះទឹក ជា
សភាវៈដែលមានជាតិពឹសពុលប្រជុំទៅដោយមេរោគសំរាប់បំផ្លាញជីវិតសត្វត្រី,ក្តាម,ខ្យង និង
មានក្លិនស្អុយក្រខ្វក់គួរឱ្យខ្ពើមមិនគួរជាទីប្រាថ្នារបស់មហាជន។
សេនាពពុះទឹក៖  ចាស់បុរាណលោកចង់ប្រាប់កូនចៅជំនាន់ក្រោយថា ពេលពាក់កណ្តាល
សាសនាឈានចូលមកដល់នៅថ្ងៃអនាគត់ខាងមុខ នគរកម្ពុជារដ្ឋត្រូវគ្រប់គ្រងដោយពួកអា
មិឡអន្ដិរ្ថិយ្យជាបន្តបន្ទាប់គ្នា  គឺពួកមេដឹកនាំដែលគ្មានទសពិធរាជធម៌ មានភាពល្ងង់ខ្លៅ ឆ្កួត
លីលា ឃោឃៅ ព្រៃផ្សៃជាងសត្វតិរច្ឆាន  អត្មានិយមគ្រួសារនិយមបក្សពួកនិយម ផ្តាច់ការ
និយម ក្រុមឆ្លៀតឱកាសនិយម ភូតភរ បោកប្រាស់ លួចប្លន់ជញ្ជក់ឈាម យកខុសជាត្រូវ ត្រូវជា
ខុសយកសជាខ្មៅ ខ្មៅជាស ជាយុគសម័យផ្ទះថ្មសសរឫស្សី(១)អ្នកមានទោសត្រូវរួចខ្លួនអ្នក
ស្លូតត្រង់បែជាជាប់គុក អង្គុយលើច្បាប់ គ្មានខ្លាចគ្មានខ្ពើម គ្មានអៀនគ្មានខ្មាស់ នូវអំពើថោក
ទាបជាងលាមក គ្មានលក្ខណគុណសម្បត្តិទទួលខុសត្រូវក្នុងការបំពេញតួនាទីរបស់ខ្លួនឱ្យសម
ស្របជាមេដឹកនាំបន្តិចណាសោះ ដែលចាស់បុរាណលោកឱ្យឈ្មោះថាសេនាពពុះទឹក ។  ជា
ប្រភេទមេដឹកនាំដែលដូចមេរោគ មានដើមកំណើតចេញពីប្រភពរលួយស្អុយដូចពពុះទឹក តាម
តោងទាមក្រាញជញ្ជក់ឈាម រស់សប្បាយក្នុងថ្លុកឈាមលើគំនរទុក្ខដ៏សែនចុកចាប់ខ្លោចផ្សារ
វេទនា(យុគសម័យមហាសាល(១)) តាមផ្តន្ទាឈ្នានិះ ធ្វើបាបបំផ្លិចបំផ្លាញកំទេចសម្លាប់ជាតិ
និងប្រជាជនខ្លួនឯងដោយគ្មានប្រណីដៃ។ បើយោងតាមការបកស្រាយនិងការប្រៀបធៀបនូវ
លក្ខណៈគុណសម្បត្តិរបស់សេនាទាំងពីរប្រភេទគឺសេនា(ដៃដែកភ្នែកប្រាក់)និង(សេនាពពុះ
ទឹក)អ្នកទាំងពីរមានលក្ខណៈផ្ទុយគ្នាស្រឡះ ដូចមេឃហើយនិងដី,សហើយនិងខ្មៅ,ទឹកហើយ
និងព្រេង៕ 

ពាក្យបម្រាម១០ប្រការដែលបុព្វបុរសខ្មែរបានផ្តាំទុក


កុំឱ្យយកសាសន៍គេធ្វើសាសន៍ឯងនោះប្រការ១
កុំឱ្យយកចិត្ដគេធ្វើជាចិត្ដឯងនោះប្រការ១
កុំឱ្យយកកិរិយាគេមកធ្វើជាកិរិយាឯងនោះប្រការ១
កុំឱ្យយកគំនិតគេធ្វើជាគំនិតឯងនោះប្រការ១
កុំឱ្យយកទ្រព្យគេមកធ្វើជាទ្រព្យឯងនោះប្រការ១
កុំឱ្យគិតព្យាបាទគេនោះប្រការ១
កុំឱ្យកុហកគេនោះប្រការ១
កុំយកអង្រែបុកត្បាល់នោះប្រការ១
កុំឱ្យយកត្បាល់បុកអង្រែនោះប្រការ១ ត្រូវជា១០ប្រការ។